Thursday, November 3, 2016

ចៅក្រម​ ព្រះរាជអាជ្ញាជាន់ទាប់

១.តួនាទីរបស់អង្គការអយ្យការ
                    អង្គការអយ្យការ ធ្វើការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ និងសនិ្នដ្ឋានឱ្យតុលាការអនុវត្តច្បាប់ ហើយធានារ៉ាប់រងការអនុវត្តសេចក្តីសម្រេចខាងបទព្រហ្មទណ្ឌ ព្រមទំាងយកចិត្តទុកដាក់លើការផ្សព្វផ្សាយដីការបង្គាប់ឱ្យចាប់ខ្លួន។ ក្នុងពេលបំពេញភារកិច្ច ចៅក្រមអយ្យការមានសិទ្ធិ កេណ្ឌកងកម្លាំងសាធារណៈដោយផ្ទាល់ជាជំនួយ មានន័យថា មិនចាំបាច់សុំការអនុញ្ញាតពីថ្នាក់លើរបស់ខ្លួនឡើយ។ ចៅក្រមអយ្យការដាច់ខាតត្រូវតែមានវត្តមាននៅ   ក្នុងពេលសវនាការរឿងព្រហ្មទណ្ឌ[1]
          ១.១. ចៅក្រមអយ្យការ
          ចៅក្រមអយ្យការមាន :
-      អគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង និង ព្រះរាជអាជ្ញាអមតុលាការកំពូល ។
-      អគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង និង ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ។
-      ព្រះរាជអាជ្ញា និង អគ្គព្រះរាជអាជ្ញារងអមសាលាដំបូង[2]
១.២. ឋានានុក្រមនៃអង្គការអយ្យការ
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អាចប្តឹងបរិហារទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ឬព្រះរាជអាជ្ញាអមសាលា ដំបូងអំពីបទល្មើសដែលខ្លួនបានដឹង អាចធ្វើអធិបញ្ជាតាមការណែនំាជាលាយលក្ខណ៍អក្សរដែលត្រូវដាក់បញ្ចូលទៅ ក្នុងសំណុំរឿងឱ្យអគ្គព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់។ ប៉ុន្តែមិនអាចធ្វើអធិបញ្ជាឱ្យតម្កល់រឿងព្រហ្មទណ្ឌណាមួយទុកឥតចាត់ការបានឡើយ[3]
ចៅក្រមអយ្យការគ្រប់រូប ត្រូវគោរពតាមអធិបញ្ជាថ្នាក់លើរបស់ខ្លួនតាមឋានានុក្រម។ ប៉ុន្តែនៅពេលសវនាការ ចៅក្រមអយ្យការ ធ្វើការកត់សំគាល់ផ្ទាល់មាត់ដោយសេរី តាមការដែលខ្លួនយល់ឃើញថាស្របទៅតាមសតិសម្បជញ្ញៈរបស់ខ្លួន[4]




[1] មាត្រា ២៧ ក្រមនីតិវិធីព្រហ្មទណ្ឌ
[2] មាត្រា ២៨ ក្រមនីតិវិធីព្រហ្មទណ្ឌ
[3] មាត្រា ២៩ ក្រមនីតិវិធីព្រហ្មទណ្ឌ
[4] មាត្រា ៣០ក្រមនីតិវិធីព្រហ្មទណ្ឌ

No comments: